ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានដឹកនាំប្រតិភូ នាំយកសៀវភៅច្បាប់ស្តីពីយុត្តិធម៌អនីតិជន ចំនួន៨០០ក្បាល ប្រគល់ជូនសាលាបណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក ឈួន សុផេង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា សាស្ត្រាចារ្យរង ដើម្បីឆ្លើយតប និងបំពេញបន្ថែមនូវភាពខ្វះចន្លោះក្នុងការអនុវត្តនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌចំពោះអនីតិជន ដែលប្រព្រឹត្តបទល្មើស ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិឱ្យកាន់តែមានលក្ខណៈច្បាស់លាស់ពេញលេញគ្រប់ជ្រុងជ្រោយសំដៅទប់ស្កាត់ និងកាត់បន្ថយរាល់ទម្រង់នៃការប្រព្រឹត្តបទល្មើសក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។


No comments:
Post a Comment