នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីសាលាខណ្ឌចំនួន ២០នាក់ និងកម្លាំងសណ្តាប់ធ្នាប់ចំនួន១៥នាក់ ចុះធ្វើអនាម័យបរិស្ថាន កាប់ឆ្ការសម្អាតស្មៅដុះស៊ុបទ្រុប ប្រវែង២០ម៉ែត្រ នៅលើចិញ្ចើម តាមបណ្តោយមហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវ ២៧១) កែងផ្លូវ ១៨៧ មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជាលទ្ធផលគឺបានសម្អាតស្អាតល្អ និងសំណូមពរប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាត និងថែរក្សាអនាម័យ ដើម្បីទីក្រុងស្អាត។



No comments:
Post a Comment