នៅចុងឆ្នាំ២០១៩ខាងមុខនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងបានកំ សាន្តទស្សនាទេសភាពទីក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរវត្ត និងផ្ទៃបឹងទន្លេ សាបពីលើអាកាស ជាមួយសេវាកម្មទេស ចរណ៍ថ្មីមួយទៀត គឺការជិះកងបង្វិល- កន្ត្រក ធំជាងគេ ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ។

កងបង្វិល-កន្ត្រក-វិល ធំជាងគេ និងខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា នាំចូលពីប្រទេសជប៉ុន សម្រាប់ទីផ្សារទី៣ នៅអាស៊ីអាគ្នេយ៍ បានរៀបចំបើកការដ្ឋានតម្លើង-សាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣០ ខែមុថុនា ឆ្នាំ២០១៩នេះ នៅលើទីតាំង BOXVILLE ខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ក្នុងក្រុងសៀម រាប ហើយគម្រោងតម្លើង-សាងសង់ កងបង្វិលកន្ត្រក-វិល នេះ ត្រូវបញ្ចប់ហើយ និងបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ។
នេះគឺជាការវិនិយោគដ៏ធំមួយ ក្នុងទំហំទឹកប្រាក់ប្រមាណជា ជាង ៧ លានដុល្លាអាមេរិក ក្រោមការទទួលឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្រុមហ៊ុន Angkor Eye Co.,Ltd. ដែលជាក្រុម ហ៊ុនវិនិយោគក្នុងស្រុក ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតិឲ្យមានកិច្ចសហការជាមួយក្រុម ហ៊ុនវិនិយោគជប៉ុន ( CQ Amenic Co. ) ផងដែរ ។ នេះបើយោងតាមរបាយការណ៍ស្វាគមន៍របស់លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Angkor Eye Co.,Ltd. ។ លោក បានឲ្យដឹងថា កងបង្វិលកន្ត្រក-វិលនេះ មានកម្ពស់ ៨៥ម៉ែត្រ មានកន្ត្រកសណ្តោងចំនួន ៤៨កន្ត្រក ។ នៅក្នុងកន្ត្រកសណ្តោងទាំងនោះមានបំពាក់ដោយម៉ាស៊ីនត្រជាក់ អាចផ្ទុកភ្ញៀវទេសចរអាចជិះបាន១៩២ នាក់ ហើយការធ្វើដំណើរលើកន្ត្រកវិលមួយជុំ មានរយៈពេល១៨នាទី និងអាចមើលឃើញទេសភាពជុំវិញក្រុងសៀមរាប តំបន់បឹងទន្លេសាប និងទេសភាពរម្មណីយដ្ឋានអង្គរ ពីលើអាកាសផងដែរ ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប វាយតម្លៃថា ៖ នៅពេលដែលគម្រោងសាងសង់នេះត្រូវបានបញ្ចប់ កន្ត្រក-វិល Angkor Eye នឹងក្លាយជានិមិត្តរូបមួយក្នុងខេត្ត និងជាកន្លែងដ៏ទាក់ ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទស្សនាក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរវត្តពីលើអាកាស ។ គម្រោងនេះ គឺជាបទពិសោធន៍ដ៏ល្អមួយនៃការវិនិយោគ និងសហការធ្វើអាជីវកម្មរបស់ជប៉ុននៅកម្ពុជា ។ ជាមហិច្ឆតា គឺសូមបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈនៃការបណ្តុះ បណ្តាល កសាងសមត្ថភាពធនធាន មនុស្សពាក់ព័ន្ធទៅនឹងអាជីវកម្មកំសាន្តនៅកម្ពុជា ដែលវិស័យទេសចរណ៍ មិន មែនគ្រាន់តែជាការធ្វើអាជីវកម្មប៉ុណ្ណោះ ទេ តែគឺជាឧស្សហកម្មគ្មានផ្សែង ដ៏សំខាន់ ។
លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Angkor Eye Co.,Ltd. បានឲ្យដឹងថា គ្រោងសំណង់ កន្ត្រក-វិល ដ៏ធំនេះ មានទម្ងន់សារុបប្រមាណជា ៧០០តោន ក្នុងនេះដុំអក្សវិលនៅចំកណ្តាលមានទម្ងន់ ៦១តោន ក្រុមវិស្វករជប៉ុនកំពុងតម្លើងតាមស្តង់ដារបច្ចេកទេស ដើម្បីឲ្យធានាសុវត្ថិភាពខ្ពស់។ កន្រ្តកវិលនេះ មានលក្ខ ណ:ពិសេសប្លែកដែលត្រូវបានផលិត និងបង្កើតឡើងជាមួយរូបសណ្ឋានមានលក្ខ ណ:លម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រក-វិល ទាំង១៤០ក្នុងប្រទេសជប៉ុន ។ កន្ត្រក-វិលនេះ ត្រូវបានផលិតឡើងដោយធន់ជាមួយនឹងគ្រប់លក្ខខណ្ឌធម្មជាតិ ដូចជា កម្លាំងខ្យល់ ភ្លៀងខ្លាំង និង ស្ថានភាពដ៏លំបាក ពាក់ព័ន្ធទៅនឹងតំបន់ប្រឈម នៃការរញ្ជួយផែនដី ៕
No comments:
Post a Comment