មួកសុវត្ថិភាពចំនួន១៥មួក បានចែកជូនយុវជន និងសិស្សានុសិស្សនៅខេត្តបន្ទាយមានជ័យ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, June 5, 2019

មួកសុវត្ថិភាពចំនួន១៥មួក បានចែកជូនយុវជន និងសិស្សានុសិស្សនៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារសុវត្ថិភាពចរាចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីនគរបាលចរាចរណ៍ខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន(សសយក) យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស វិទ្យាល័យ អនុវទ្យាល័យ និសិ្សតសកលវិទ្យាល័យ ព្រមទាំងលោកគ្រូ អ្នកគ្រូ សរុបចំនួន១០០០នាក់។
ក្នុងនោះក៏មានកម្មវិធីសួរសំនួរយកមួកសុវត្ថិភាព ចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក និងពាក្យស្លោកប្រឆាំងគ្រឿងញៀន និងអប់រំអំពីជម្ងឺអេដស៏ផងដែរ។
Image may contain: 3 people, people smiling, people standing and outdoor

No comments:

Post a Comment