អាជ្ញាធរខេត្តកែប​ រៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​ រួមជាមួយ ទិវាជីវ:ចម្រុះអន្តរជាតិ​២​២ឧសភា​ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, June 5, 2019

អាជ្ញាធរខេត្តកែប​ រៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​ រួមជាមួយ ទិវាជីវ:ចម្រុះអន្តរជាតិ​២​២ឧសភា​

នៅព្រឹកថ្ងៃពុធ​ ៣កេីត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​៥​ ខែមិថុនា​ ឆ្នាំ២០១៩​ ដោយមានគោលការណែនាំពីក្រសួងបរិស្ថាន​ និងគោលការឯកភាពពីរដ្ឋបាលខេត្ត​កែប មន្ទីរបរិស្ថាន​ខេត្តកែប​បានរៀបចំទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​ ក្រោមប្រធានបទ​ "ការបំពុលខ្យល់"​ និង ទិវាជីវ:ចម្រុះអន្តរជាតិ​២​២ឧសភា​ ក្រោមប្រធានបទ​ "ជីវ:ចម្រុះរបស់យេីង​ អាហាររបស់យេីង​ សុខភាពរបស់យេីង"​ ។ 
ឯកឧត្តម​ កែន​ សត្ថា​ អភិបាលនៃគណ:អភិបាលខេត្តកែប​ រួមជាមួយ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ មន្ត្រីរាជការ​ កងកំលាំងប្រដាប់អាវុធ​ ក្រុមប្រឹក្សា​ គណ:អភិបាលក្រុងកែប​ ស្រុកដំណាក់ចង្អេីរ​ លោក​គ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ យុវជនសសយក​ យុវជនស្ម័គចិត្តកាកបាទក្រហម​ ក្រុមប្រឹក្សាសង្កាត់​ ប្រជាពលរដ្ឋ​ ក្រុមអនាម័យក្រុង​កែប​ សរុបប្រមាណ​ ៨១៩​ នាក់​ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅក្នុងបរិវេណ​អនុវិទ្យាល័យ​ និង​បឋមសិក្សា​ ហ៊ុន​ សែន​ កែប​។ ក្នុងឱកាសនោះ គណ:អធិបតី​ និងអ្នកចូលរួមទាំងអស់ចូលរួមដាំកូនឈេី​ប្រណីត រួមមានឈើ ក្រញូង​ ធ្នុង​ នាងនួន​ បេង​ គគី​ ឈេីទាល​ និងក្ងោក​ សរុប​ ៥​០០​ ដេីម​ និងផ្តល់ធុងសម្រាមជូនរដ្ឋបាលស្រុកដំណាក់ចង្អេីរចំនួន​ ៥០​ធុង ផ្តល់ជូនអនុវិទ្យាល័យ​ និងបឋមសិក្សា​ ហ៊ុន​ សែន​ កែប​ ចំនួន​ ៥​ ធុង​។]
Image may contain: 10 people, people standing and outdoor

No comments:

Post a Comment