ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជួបពិភាក្សាការងារលើគម្រោងផលិតភាពយន្ត ជាមួយលោកឧកញ៉ា សៀ ឬទ្ធី - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, June 21, 2019

ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជួបពិភាក្សាការងារលើគម្រោងផលិតភាពយន្ត ជាមួយលោកឧកញ៉ា សៀ ឬទ្ធី

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងលោកជំទាវរដ្ឋមន្ត្រី បានអនុញ្ញាតអោយលោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge International (Cambodia) Ltd ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងផលិតភាពយន្តខ្នាតវែងស្តីពីប្រវត្តិជីវិត និងការតស៊ូព្យាយាមរបស់លោកឧញ៉ា រហូតទទួលជោគជ័យដូចបច្ចុប្បន្ន។ គម្រោងផលិតភាពយន្តខ្នាតវែងនេះ ត្រូវបានទទួលការគាំទ្រ និងទទួលបន្ទុកផលិតដោយក្រុមហ៊ុនផលិតភាពយន្តរដ្ឋចិន China Film Group Cooperation។ 
ជាការឆ្លើយតប ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯកឧត្ដមរដ្ឋលេខាធិការ បានសម្តែងនូវការគាំទ្រចំពោះគម្រោងនៃការផលិតភាពយន្តនេះ ហើយនឹងខិតខំធ្វើការសម្របសម្រួលជាមួយស្ថាបន័ពាក់ព័ន្ធដើម្បីគម្រោងនេះសម្រេចបានជោគជ័យ។
Image may contain: 2 people, people sitting and indoor

No comments:

Post a Comment