មន្ទីរសុខាភិបាលខេត្តរតនគិរី បានធ្វើការ អន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងការរាតត្បាតនៃជំងឺគ្រុនឈាម - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, June 3, 2019

មន្ទីរសុខាភិបាលខេត្តរតនគិរី បានធ្វើការ អន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងការរាតត្បាតនៃជំងឺគ្រុនឈាម

ជំងឺគ្រុនឈាមបាននឹងកំពុងរាតត្បាតនៅក្នុងខេត្តរតនគិរី ហើយតំបន់ដែលកើតមានការរាតត្បាតច្រើន គឺនៅភូមិ កាឡាន់ញ៉ៃ ស្រុកវើនសៃ ខេត្តរតនគិរី ។ មន្ទីរសុខាភិបាលខេត្ត បានធ្វើការ អន្តរាគមន៍ឆ្លើយតបដោយ៖ ចុះអប់រំសុខភាព, ដាក់ថ្នាំអាបែត, បាញ់ថ្នាំសម្លាប់មូស និង ដាក់ក្រុមគ្រូពេទ្យប្រចាំការនៅនឹងមូលដ្ឋាន។
Image may contain: one or more people, people standing and outdoor
ករណីជំងឺគ្រុនឈាមជាបឋមដែលបានចូលមកទទួលសេវាសុខាភិបាលសាធារណៈ នៅតាមមូលដ្ឋានផ្តល់សេវាសុខាភិបាលនៅក្នុងខេត្តរតនគិរី គឺគិតមកត្រឹមព្រឹកថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩នេះ មានចំនួនករណីជំងឺគ្រុនឈាមវិជ្ជ មានសរុបទាំងអស់ គឺ៨៧ករណី។ 
Image may contain: 5 people, child

No comments:

Post a Comment