ថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃមានរៀបចំវគ្គបណ្តុះបណ្តាលខ្លីដល់សិក្ខាកាម ជាថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋាននានារបស់អគ្គាធិការដ្ឋាន ក្នុងគោលបំណងបង្កើននូវចំណេះដឹង និងសមត្ថភាពបន្ថែមទៀត ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើបទបង្ហាញដោយ ឯកឧត្តម សុខ លីនណា អគ្គាធិការរង នៃអគ្គាធិការដ្ឋាន និងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៣ ដល់៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ដោយមានសិក្ខាកាមចូលរួមសរុបចំនួនប្រមាណ ៧២រូប ។

No comments:
Post a Comment