នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុីណាត បានដឹកនាំក្រុមការងាររបស់ក្រសួងទៅចូលរួមប្រជុំជាមួយនឹង ADB នៅសណ្ឋាគារ Raffles Le Royal Phnom Penh។

កិច្ចប្រជុំនេះ ស្តីពី ការជួយគាំទ្ររបស់ ADB លើកិច្ចអភិវឌ្ឍន៍វិស័យធនធានទឹក ក្នុងកញ្ចប់គោលទី១របស់ ADB Pillar I (Agriculture, Natural Resources and Rural Development, ANR) ការប្រជុំនេះរៀបចំឡើងដោយ នាយកដ្ឋានត្រួតពិនិត្យឯករាជ្យរបស់ ADB IED ដែលជាស្ថាប័នកំពូលរបស់ធនាគារនេះ។ ADB អញ្ជើញឯកឧត្តម អនុរដ្ឋលេខាធិការធ្វើបទឧទ្ទេសនាមពិសេស ស្តីពី ដំណើរកិច្ចអភិវឌ្ឍន៍លើវិស័យធនធានទឹករបស់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតទៅលើបណ្តាចំណុចដូចខាងក្រោម ៖
១. ការដាក់ចេញនូវយុទ្ធសាស្រ្តកន្លឹះរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការដោះស្រាយលើរាល់បញ្ហាប្រឈមក្នុងវិស័យទឹក។ ក្នុងនោះរួមទាំងលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយនឹង ADB ផងដែរ។
២. ផ្អែកលើបទពិសោធន៏ក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងធនធានទឹក និងឧតុនិយម និងADB ក្នុងពេលកន្លងមក លើវិស័យទឹក តើក្រសួងនឹងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ក្នុងវិស័យនេះយ៉ាងណាទៀត។
៣. ផែនការសហប្រតិបត្តិការថ្មីជាមួយ និងADB លើវិស័យទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។
ការប្រជុំេនះបានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាលមិត្តភាពខ្ពស់រវាងក្រសួងធនធានទឹក និងឧតុនិយម និងADB និងអ្នកពាក់ព័ន្ធទាំងអស់។
No comments:
Post a Comment