នាថៃ្ងព្រហស្បតិ៍ ៤កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី៦ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរធនធានទឹកខេត្តបាត់ដំបង ដឹកនាំការងារផ្ទាល់ដោយ អនុប្រធានមន្ទីរធនធានទឹក លោក ហួត ចាន់តារារឹទ្ធ បានរៀបចំតម្លើងម៉ាស៊ីនបូមទឹកចំនួន ០៤គ្រឿង ដើម្បីបូមទឹកពីស្ទឹងបវេល ដើម្បីបញ្ចូលបំពេញបន្ថែមដល់អាងទឹកកំពីងពួយ ខេត្តបាត់ដំបង នៅចំណុចអូរដូនពៅ មូលហេតុសំណង់ទ្វារទឹកតាហែន បច្ចុប្បន្កកំពុងធ្វើការកែលំអ។ នេះជាយុទ្ធសាស្ត្រដែលប្រពៃដោយអនុវត្តនូវសុភាសិតបរទេស មួយពោលថា "អ្វីមួយមាននៅក្នុងដៃវាប្រសើរជាងអ្វីដែលនឹងទទួលបាននៅថ្ងៃស្អែក"។

No comments:
Post a Comment