មហាសេដ្ឋី Li-Ka Shing និយាយថា រឿងលំបាកបំផុត គឺពេលខ្ចីលុយគេ! អ្នកដែលឲ្យលុយយើងខ្ចី គឺជាអ្នកដែលបានជួយសង្គ្រោះជីវិតយើង។ អ្នកដែលឲ្យលុយយើងខ្ចីដោយមិនទាមទារធ្វើលិខិតស្នាមចុះកិច្ចសន្យា គឺជាអ្នក ជួយសង្គ្រោះដ៏ស្មោះត្រង់បំផុតរបស់យើង។ សព្វថ្ងៃនេះ មិនមានមនុស្សបែបហ្នឹងច្រើនទេ ហើយបើយើងបានជួបមនុស្សដូចហ្នឹង យើងត្រូវស្រឡាញ់អ្នកនោះវិញឲ្យអស់ពីចិត្ត។
អ្នកដែលឲ្យលុយយើងខ្ចីនៅពេលដែលយើងកំពុងលំបាកមិនមែនដោយសារអ្នកទាំងនោះមានប្រាក់ច្រើនទេ ប៉ុន្តែដោយសារពួកគេចង់ជួយយើង។ អ្វីដែលគេចង់ឲ្យយើងខ្ចី មិនមែនជាលុយនោះទេ ប៉ុន្តែវាជាភាពជឿជាក់ ទំនុកចិត្ត ការលើកទឹកចិត្ត និងការទទួលស្គាល់សក្ដានុពលរបស់យើងនៅពេលអនាគត។
បុគ្គលម្នាក់ដែលខំចំណាយពេលអង្គុយកំដរយើង ហើយជួយចេញលុយឲ្យយើងទៀត មិនមែនដោយសារពួកគេជាមនុស្សល្ងង់ និងមានប្រាក់ច្រើននោះទេ ប៉ុន្តែដោយសារពួកគេឲ្យតម្លៃលើមិត្តភាពច្រើនជាងលុយ។
បើជាមិត្តភក្ដិនឹងគ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាអ្នកសុចរិតទៀងត្រង់ហ្នឹងគ្នា។ ការបាត់បង់ទំនុកចិត្ត គឺជាការបាត់បង់ប្រយោជន៍ដ៏ធំបំផុតមួយនៅក្នុងជីវិត ចំណែកមិត្តស្មោះត្រង់ម្នាក់អាចផ្តល់ត្រលប់មកវិញពេញមួយជីវិត៕

No comments:
Post a Comment