នារសៀលថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបពិភាក្សាការងារ និងស្តាប់របាយការណ៍វឌ្ឍនភាព របស់គណៈប្រតិភូនៃមូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ ដែលសមាសភាពមកពីខេត្ត និងតំបន់មួយចំនួន នៃព្រះរាជាណាចក្រថៃ និងសហគមន៍ក្នុងខេត្តបន្ទាយមានជ័យរបស់យើង ។

បេសកម្មការងាររបស់មូលនិធិ និងសហគមន៍គឺ ជួយសាងសង់លំនៅដ្ឋានជូនអ្នកក្រីក្ររស់នៅមិនរៀបរយ .សហគមន៍ សន្សំប្រាក់ និងបង្កើតមុខរបរផ្នែកកសិកម្មខ្នាតតូច និងសកម្មភាពផ្សេងៗទៀតក្នុងសហគមន៍មូលដ្ឋាន ។
No comments:
Post a Comment