ប្រជុំផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុ និងការប្រើប្រាស់ទឹកធ្វើស្រែនារដូវប្រាំងខាងមុខ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 28, 2018

ប្រជុំផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុ និងការប្រើប្រាស់ទឹកធ្វើស្រែនារដូវប្រាំងខាងមុខ

កំពង់ចាម៖ ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅកាន់នៅស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីធ្វើការប្រជុំផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុ និងការប្រើប្រាស់ទឹកធ្វើស្រែនារដូវប្រាំងខាងមុខ ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧុតនិយមខេត្ត អាជ្ញាធរស្រុក លោកមេឃុំទាំង ១២ លោក-លោកស្រីជាប្រធានការិយាល័យជំនាញជុំវិញស្រុក សហគមន៍កសិករប្រើប្រាស់ទឹក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ សរុបចំនួន ៤០ នាក់ ។

សូមជម្រាបជូនថា មកដល់ពេលបច្ចុប្បន្ននេះ ដំណាំស្រូវវស្សានៅទូទាំងស្រុកបាធាយ ត្រូវបានប្រជាកសិករធ្វើការប្រមូលផលចប់សព្វគ្រប់ហើយ លើផ្ទៃដីដែលបានផលិត ២១.០៩០ ហត ខណៈការបង្កបង្កើនផលស្រូវប្រាំងសម្រេចបានប្រមាណ ៧៨% លើផែនការដែលបានដាក់ចុះ ១៥.៨០០ ហត ។

បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានបន្តចុះពិនិត្យការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងប្រព័ន្ធធារាសាស្រ្ត អាងទឹកឫស្សីព្រះ ស្ថិតក្នុងឃុំមេព្រីង ស្រុកបាធាយ ។ នៅក្នុងប្រព័ន្ធនេះ ប្រជាកសិករបានធ្វើការបង្កបង្កើនផលស្រូវប្រាំងលើផ្ទៃដីចំនួន ៤៨៦ ហិកតា ហើយស្ថានភាពទឹកដែលមាននៅក្នុងប្រព័ន្ធ គឺអាចធានាផ្គត់ផ្គង់បានទាំងស្រុង ។
Image may contain: 4 people, people sittingImage may contain: 23 people, people smiling, people standing and outdoor

No comments:

Post a Comment