ភ្នំពេញ៖ នាថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី៦ របស់ក្រុមប្រឹក្សាជាតិគណនេយ្យ អាណត្តិទី៥ ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិ គណនេយ្យ និងសមាជិក សមាជិកពិគ្រោះ យោបល់ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច អមក្រុមប្រឹក្សាជាតិគណនេយ្យ ទីប្រឹក្សា និងមន្រ្តីបច្ចេកទេស ដែលមានរបៀបវារៈ ដូចខាងក្រោម ៖
១. ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការបង្កើត ការរៀបចំ
នឹងការប្រព្រឹត្តទៅនៃស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម
២. ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីក្នុងការ
គ្រប់គ្រងវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា និងពិន័យអន្តរការណ៍ចំពោះ
អំពើល្មើសទៅនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម
៣. ពិភាក្សា និងសម្រេចលើសេចក្ដីព្រាង ប្រកាសស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់
អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម
៤. ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីក្រមសីលធម៌សម្រាប់សវនករ
៥. ពិភាក្សា និងសម្រេចលើសេចក្ដីព្រាង ប្រកាសស្ដីពី ការដាក់របាយការណ៍ហិរញ្ញវត្ថុ
អង្គភាពមិនស្វែងរកប្រាក់ចំណេញឱ្យរងសវនកម្ម
៦. ផែនការយុទ្ធសាស្រ្ត ក្រុមប្រឹក្សាជាតិគណនេយ្យ

No comments:
Post a Comment