សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារអូរស្ងួត និងគេហដ្ឋានតាំងលក់ - រំដួលប៉ុស្តិ៍

Web+Logo

នាំមកជូនលោកអ្នកលើសពីព័ត៌មាន

Untitled-3
Untitled-3

Saturday, December 22, 2018

demo-image

សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារអូរស្ងួត និងគេហដ្ឋានតាំងលក់

បន្ទាយមានជ័យ៖ កាលពីថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ គស២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារអូរស្ងួត និងគេហដ្ឋានតាំងលក់ ឋិតក្នុងភូមិអូរស្ងួត និង ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលក្រុមការងារយើងបានរកឃើញផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពមានដូចជា មីកម្ទេចកញ្ចប់ ទឹកក្រូច និងទឹកដោះគោខាប់សរុបប្រមាណ៧៥គក្រ។ មន្ត្រីជំនាញបានពន្យល់ណែនាំពីផលប៉ះពាល់ដល់សុខភាពក្មេងៗករណីមីកម្ទេចដែលគេប្រមូលដោយគ្មានអនាម័យត្រឹមត្រូវហើយយកមកវេចខ្ចប់ឡើងវិញទុកលក់ឲ្យក្មេងៗញ៉ាំ។ ទាំងមីកម្ទេចកញ្ចប់និងទំនិញហួសកាលបរិច្ឆេទទាំងអស់ត្រូវបានប្រមូលយកមករក្សាទុកដើម្បីដុតកម្ទេចចោល។48396183_931452613712570_3765180949734621184_n.jpg?_nc_cat=109&_nc_ht=scontent.fpnh15-148394034_931452603712571_6405374518558195712_n.jpg?_nc_cat=106&_nc_ht=scontent.fpnh15-1
Comment Using!!

No comments:

Post a Comment