រាជធានីភ្នំពេញ៖ គណៈកម្មាធិការលទ្ធកម្ម ដឹកនាំដោយឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យដល់រោងពុម្ពក្រុមហ៊ុនស៊ីនឌី អ៊ីមផត អ៊ិចផត និងរោងពុម្ពរបស់គ្រឹះស្ថានបោះពុម្ពចែកផ្សាយ ដើម្បីត្រួតពិនិត្យទៅលើដំណើរការនៃការបោះពុម្ព គុណភាពសៀវភៅសិក្សាគោល ការរក្សាទុក និងការវេចខ្ចប់ ដើម្បីធានាឱ្យបាននូវសៀវភៅសិក្សាគោលដែលមានគុណភាពល្អ។
បន្ទាប់ពីចុះពិនិត្យដល់ទីកន្លែងបោះពុម្ព និងខ្លាំងស្តុកទុកសៀវភៅរួចមក ឯកឧត្ដមរដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំរៀងគណៈកម្មការលទ្ធកម្មនៃក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រុមហ៊ុនស៊ីនឌី និងគ្រឹះស្ថានបោះពុម្ពចែកផ្សាយ ដើម្បីពិភាក្សាទៅលើការបែងចែកសៀវភៅសិក្សាគោលឱ្យទោដល់គ្រប់សាលារៀននៅទូទាំងប្រទេស និងទាន់ពេលវេលា ៕

No comments:
Post a Comment