ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសាទរចំពោះដំណោះស្រាយដ៏សមស្រប របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញការផ្ទេរកីឡាករ ៥នាក់ មកកាន់ក្លិបបាល់ទាត់ វិសាខា ថាពិតជាឈរលើស្មារតីមហាគ្រួសារបាល់ទាត់កម្ពុជា ដើម្បីការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ឲ្យកាន់តែរីកចម្រើន ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ ក្លិបបាល់ទាត់ វិសាខា ក៏បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណុចទី២ នៃសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លេខ ១៩៩/១៨ ស.ណ/ស.ប.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព្រោះបានសង្កត់ធ្ងន់ក្នុងការបំពេញភាពចន្លោះប្រហោងអំពីច្បាប់ស្តីពី ការគ្រប់គ្រង ផ្ទេរកីឡាករក្នុងស្រុក ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងដាក់ឆ្លងនូវពង្រាងច្បាប់នេះ ក្នុងមហាសន្និបាតពេញអង្គរបស់សហព័ន្ធ ដែលនឹងប្រព្រឹត្តទៅ នាដើមឆ្នាំ២០១៩ ខាងមុខនេះ ។


No comments:
Post a Comment