ល្បែងបាយខុំ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 28, 2018

ល្បែងបាយខុំ

ល្បែងបាយខុំ ត្រូវលេងដោយមនុស្សពីរនាក់។ បាយខុំ មាន១០រន្ធ និងគ្រាប់ចំនួន៤២គ្រាប់។ មួយប៉ែក ឬមួយស្រុក មាន៥រន្ធ។ ដំបូង គេដាក់គ្រាប់៥គ្រាប់ ក្នុងរន្ធក្បាលមឿង និងដាក់៤គ្រាប់ ក្នុងរន្ធធម្មតា។ អ្នកដើរមុន ត្រូវចាប់គ្រាប់ពីរន្ធណាមួយ ក្នុងប៉ែករបស់ខ្លួន ហើយទម្លាក់ម្ដងមួយគ្រាប់ៗ ក្នុង១រន្ធ។ បើអស់គ្រាប់នៅត្រង់រន្ធណា គេត្រូវយកគ្រាប់នៅរន្ធបន្ទាប់ រួចដើរបន្តទៅទៀត។ លុះដើរអស់គ្រាប់ត្រង់រន្ធណា ហើយរន្ធបន្ទាប់នោះ ជារន្ធទទេ គេនឹងស៊ីគ្រាប់នៅរន្ធបន្ទាប់ពីរន្ធទទេនោះ។ បើគេដើរអស់គ្រាប់ ហើយជួបនឹងរន្ធទទេពីរជាប់គ្នា គេហៅថាឃ្វាង។ ពេលនោះ អ្នកទីពីរត្រូវដើរម្ដង។ អ្នកណាស៊ីបានគ្រាប់ច្រើន អ្នកនោះជាអ្នកឈ្នះ។
Image may contain: one or more people, people sitting, shoes and outdoor

No comments:

Post a Comment