Saturday, December 22, 2018

អត្ថបទស្វែងយល់ៈ រអ៊ូទាំង ៦
រអ៊ូទាំង ៦ របស់មន្រ្តីមួយចំនួន៖
១-ពេលអត់ការងារធ្វេី គាត់រអ៊ូថា មេមិនប្រគល់ការងារឲ្យធ្វេី។
២-ពេលមេប្រគល់ការងារឲ្យធ្វេី គាត់រអ៊ូថា ខ្ញុំមិនចេះ ខ្ញុំមិនយល់។
៣-ពេលមេព្យាយាមពន្យល់ គាត់រអ៊ូថា ការងារនេះស្មុគស្មាញ និងលំបាកណាស់។
៤-ពេលមេប្រាប់ឲ្យគាត់ខិតខំ និងបញ្ចូនគាត់ទៅរៀន គាត់រអ៊ូថា ខ្ញុំជាប់រវល់ជូនកូនទៅសាលាឬទៅយកកូនពីសាលា ឬរវល់ធ្វេីនេះធ្វេីនោះ។
៥-ពេលគាត់បានយល់ការងារខ្លះ មេព្យាយាមប្រគល់ការងារបន្ថែម ដែលការងារនោះកាន់តែមានភាពស្មុគស្មាញ គាត់រអ៊ូថា មេប្រេីតែខ្ញុំប្រហែលជាស្អប់ខ្ញុំហេីយមេីលទៅ។
៦-ពេលមេឮពាក្យរអ៊ូដូច្នេះ ក៏បានបន្ថយឬដកការងារខ្លះ គាត់រអ៊ូថា មេលែងទុកចិត្តខ្ញុំ មេប្រកាន់ខឹងនឹងខ្ញុំ ដោយសារខ្ញុំមិនមែនគ្នាឬខ្សែរបស់គាត់។
"តេីធ្វេីយ៉ាងម៉េចដេីម្បីតម្រូវចិត្តមន្រ្តីទាំងនោះ? សូមជួយផ្តល់ដំណោះស្រាយផង"
រអ៊ូទាំង ៦ របស់មេមួយចំនួន៖
១-មេខ្លះ រអ៊ូថា ពិបាកប្រេីមន្រ្តីនៅក្រោមបង្គាប់។
២-មេខ្លះ រអ៊ូថា និយាយគេមិនស្តាប់។
៣-មេខ្លះ រអ៊ូថា មន្រ្តីនេះមិខខំរៀន ខ្ជិល មិនយកចិត្តទុកដាក់នឹងការងារ។
៤-មេខ្លះ រអ៊ូថា មន្រ្តីនេះ មិនដែលគិតពីសាច់ការសោះ គិតតែពីសាច់គោ។
៥-មេខ្លះ រអ៊ូថា មន្រ្តីនេះអត់ធ្វេីការសោះ ប៉ុន្តែពូកែរិះគន់គេណាស់។
៦-មេខ្លះ រអ៊ូថា អ្នកណាខ្ជិល ពិបាកប្រេី ពិបាកនិយាយ មិនខំរៀនសូត្រ អាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំមិនប្រេី មិនរវល់ ទុកឲ្យនៅទំនេរ។
"បេីអ្នកជួបមេបែបនេះ តេីអ្នកយល់យ៉ាងម៉េចដែរ? សូមជួយផ្តល់យោបល់ផង។
នេះគ្រាន់តែជាគំនិតទេ។
Tags
# បំណិនជីវិត
# យល់ដឹងទូទៅ
Share This

About Romdoul Post
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
យល់ដឹងទូទៅ
Tags:
បំណិនជីវិត,
យល់ដឹងទូទៅ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment