Saturday, December 22, 2018

Home
ពត៌មានថ្មីៗ
ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA)
ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA)
ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសេរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់បុរី អ & អេហ្វ នៅលើទំហំផ្ទៃដី ៧៧.២៤៦ម៉ែត្រការ៉េ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន R & F PROPERTIES HS (CAMBODIA) CO., LTD. ដែលសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.។
ជាលទ្ធផល អង្គប្រជុំបានសម្រេចនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. គាំទ្រលើគម្រោងវិនិយោគនេះ ពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចប្រទេសជាតិឱ្យរីកចម្រើន
២. ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់រួមមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវ មុននឹងបង្ហូរចូលទៅប្រព័ន្ធលូរបស់ក្រុមហ៊ុន ING Holding Co., Ltd.
៣. ក្រុមហ៊ុនត្រូវរៀបចំប្លង់បែងចែកផ្ទៃដីប្រើប្រាស់ដោយបញ្ជាក់ទីតាំងទុកដាក់សំណល់រឹង និងអាងស៊ិបទិច និងអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានច្បាស់
៤. នៅដំណាក់កាលសាងសង់ ក្រុមហ៊ុនត្រូវរៀបចំហ៊ុព័ន្ធសំណង់អគារ ដើម្បីកាត់បន្ថយការហ៊ុយ ធូលី និងការធ្លាក់កម្ទេចកំទីសំណង់ និងសំឡេង រំខានដែលចេញពីសកម្មភាពសាងសង់ដែលធ្វើឱ្យប៉ះពាល់ទៅលើការរស់ប្រជាជននៅក្បែរទីតាំងគម្រោង
៥. ក្រុមហ៊ុនត្រូវរក្សាទុកតំបន់បៃតងយ៉ាងតិច ៣០ភាគរយនៃផ្ទៃដីសរុប និងរំលេចរចនាបទ និងវប្បធម៌ខ្មែរ
៦. ក្រុមហ៊ុនត្រូវបណ្តុះបណ្តាលបុគ្គលិក-កម្មករជាប្រចំាអំពីសុវត្ថិភាពការងារ សុខភាព អនាម័យនៃ ការរស់នៅប្រចាំថ្ងៃ និងការគ្រប់គ្រងសំណល់រឹង-រាវ។
៧.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់ប្លាស្ទិកចេញពីការវេចខ្ចប់ចំណីអាហារប្រចាំថ្ងៃ និងក្រុមហ៊ុនត្រូវរៀបចំ ទីតាំងស្តុកសំរាមធុងសំរាមឱ្យបានត្រឹមត្រូវ និងកន្លែងសមស្របសម្រាប់បុគ្គលិក-កម្មករសម្រាក ហូបអាហារជាដើម និងមានកន្លែងស្នាក់នៅសមរម្យ
៨. ក្រុមហ៊ុនត្រូវមានសន្តិសុខសម្រាប់សម្រួលចរាចរណ៍នៅពេលដឹកជញ្ជូនដី និងសម្ភារសំណង់ ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ទីតាំងគ្រោះថ្នាក់រាល់ការដឹកជញ្ជូនត្រូវគ្របតង់ និងហាមឃាត់ការដឹកជញ្ជូនលើសទម្ងន់។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញជាច្រើនរូបចូលរួម។
Tags
# ពត៌មានថ្មីៗ
Share This

About Romdoul Post
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
Newer Article
ដុំមាស កាក់មាស ដែលបុរសម្នាក់បានរកឃើញ ហើយយកទៅដាក់លក់ត្រូវជាប់គុក
Older Article
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យសមាគមសេដ្ឋកិច្ច ចិន ខ្មែរ ក័ងតុង ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្ម
គណៈកម្មាធិការជាតិសាធារណរដ្ឋប្តឹងរដ្ឋកាលីហ្វ័រញ៉ា ឲ្យ បញ្ឈប់ការបោះឆ្នោតតាមអ៊ីមែលសម្រាប់ការបោះឆ្នោតទូទៅនៅខែវិច្ឆិកា
Romdoul PostMay 25, 2020ភោជនីយដ្ឋាននិងហាងកាហ្វេបានបើកដំណើរការឡើងវិញនៅរដ្ឋ New South Wale
Romdoul PostMay 16, 2020ការរឹតបន្តឹងការចាក់សោរនៅហ្វ៊ីលីពីនដើម្បីជួយដល់ជនរងគ្រោះដោយព្យុះទីហ្វុង
Romdoul PostMay 16, 2020
Tags:
ពត៌មានថ្មីៗ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment