លោក Boris Johnson បានជំរុញឱ្យជនជាតិអង់គ្លេស“ បន្តស្នាក់នៅក្នុងផ្ទះ និងអនុវត្តបម្រាមគោរចរណ៍” ជាមួយនឹងការដាក់តបម្រាមគោរចរណ៍នៅយប់នេះខណៈពេលដែលលោកនាយករដ្ឋមន្រ្តីរូបនេះបានដាក់បទបញ្ជាឱ្យរៀបចំដាក់សញ្ញាហាមឃាត់ត្រូវតែនៅរហូតដល់ខែមិថុនា ក្នុងពេលធញវើសន្និសីទនៅតំបន់ Downing Street លើកដំបូងរបស់គាត់ចាប់តាំងពីលោកបានជាសះស្បឿយពីជំងឺកូវីដ១៩។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់លោកនៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តីបាននិយាយនៅលើបណ្តាញសង្គម Twitter ថា "លោកយល់ពីភាពលំបាក" តែប្រជាជនត្រូបរួមគ្នាដើម្បីបញ្ចប់ការរឹតត្បិតដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។
ការបន្ធូរបន្ថយនឹងមិនមានឆាប់ៗនេះទេ ដែលលោកបានបញ្ជាក់យ៉ាងច្បាស់ថាការផ្ទុះឡើងនៃជំងឺដ៏សាហាវនេះនឹងកាន់តែអាក្រក់ទៅៗនាពេលខាងមុខ។ លោកបានមានប្រសាសន៍ថា“ ខ្ញុំត្រូវតែស្នើសុំឱ្យអ្នកបន្តបម្រាមគោចរណ៍ទៅមុខទៀតដែលអ្នកបានធ្វើកន្លងមកដូច្នេះយើងអាចការពារ និងជួយសង្គ្រោះជីវិត” ។
ការបញ្ជាក់សារឡើងវិញអំពីការរឹតត្បិតដ៏តឹងរឹងដែលលោក Boris Johnson បានដាក់វិធានការនៅលើផ្លូវ Downing Street កាលពីដើមសប្តាហ៍នេះបានកើតឡើងនៅពេលគាត់ដាក់លេខ“ R” ដែលមានន័យថាជាអត្រាបន្តពូជរបស់វីរុសដែលជាចំណុចសំខាន់នៃសមរភូមិជិវសាស្រ្ត។
No comments:
Post a Comment