ឯកឧត្តមអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តតាកែវ ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។ ឯកឧត្តមអគ្គនាយកបានធ្វើការពន្យល់អំពីគោលការណ៍ និងលក្ខខណ្ឌតម្រូវផ្សេងៗយ៉ាងលម្អិតដើម្បីទទួលបានឥណទាន និងបន្តអំពាវនាវ និងលើកទឹកចិត្តអោយ បងប្អូន
ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដាក់ពាក្យស្នើសុំឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសនេះ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះតាមរយៈកម្មវិធីនេះ ឥណទានដែលបានផ្តល់ជូន គឺមានអត្រាការប្រាក់អនុគ្រោះបំផុត បើប្រៀបធៀបទៅអត្រាការប្រាក់របស់ធនាគារផ្សេងទៀត ដែលអនុញ្ញាតអោយបងប្អូនទទួលបានចំនេញច្រើន។
No comments:
Post a Comment