ទីស្តីការក្រសួង៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ អនុគណៈកម្មការធិការជំនួយសង្គម បានបើកកិច្ចប្រជុំលើកទី ១ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា។
ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម នៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថាការងាររបស់ អនុគណៈកម្មការធិការជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ច្រើនផ្នែកលើវិស័យសង្គមកិច្ច និង មានភាពប្រែប្រួល ហើយក៏មានការងារមួយចំនួន កំពុង ត្រូវបានធ្វើរួចហើយដែរ ប៉ុន្តែអ្វីដែលជាកិច្ចការចម្បងនៅចំពោះមុខនាដំណាក់កាលនេះ គឺលៃលកជួយដោះស្រាយក្តីលំបាក នៃ គ្រួសារប្រជាជន ដែលបង្ករឡើងដោយជំងឺកូវីដ ១៩ ។
អនុគណៈកម្មការធិការជំនួយសង្គម គឺជាក្រុមការងារទើបតែបង្កើតឡើងថ្មី ហើយត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ២ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាគូនឹងបេឡាជាតិសន្តិសុខសង្គម ហើយការងារដ៏សំខាន់បំផុតមួយរបស់ អនុគណៈកម្មការធិការដែលមានសមាសភាពមកពីអន្តរក្រសួងនេះ គឺការដោះស្រាយនូវរាល់តម្រូវការជាក់ស្តែរបស់គ្រួសារក្រីក្រងាយរងគ្រោះ ហើយអនុគណៈកម្មាធិការនេះ មិនមែនមានតែនៅក្នុងដំណាក់កាលជំងឺកូវដី ១៩ ទេ គឺនឹងមាននិរន្តរភាពតទៅ ព្រោះវាកម្មវិធីការងារថ្មីមួយរបស់រាជរដ្ឋាភិបាល។
Thursday, May 7, 2020
អនុគណៈកម្មាធិការជំនួយសង្គមចាប់ផ្តើមជួយគ្រួសាររងទុកលំបាកដោយសារជំងឺកូវីដ ១៩
Subscribe to:
Post Comments (Atom)
Author Details
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
No comments:
Post a Comment