ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ រួមនិង ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានចុះចែកអំណោយ និងបានផ្សព្វផ្សាយវិធីបង្ការជំងឺផ្លូវដង្ហើមកូរ៉ូណា Covid-19 - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, April 10, 2020

ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ រួមនិង ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានចុះចែកអំណោយ និងបានផ្សព្វផ្សាយវិធីបង្ការជំងឺផ្លូវដង្ហើមកូរ៉ូណា Covid-19

នៅថ្ងៃ សុក្រ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ រួមនិង ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានចុះចែកអំណោយ និងបានផ្សព្វផ្សាយវិធីបង្ការជំងឺផ្លូវដង្ហើមកូរ៉ូណា Covid-19 នៅភូមិរទាំង និង ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដឹកនាំដោយលោកស្រី ង៉ាម វាសនា នាយករដ្ឋបាលស្រុក និងលោក មាន ណាត មេឃុំភូមិធំ ក្រុមការងារបាននាំយកអំណោយរបស់បណ្ឌិត គីម ហៀង ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ ដោយក្នុង ០១គ្រួសារ ទទួលបាន :អង្ករមួយប៉ាវ ១០គីឡូ ទឹកត្រី ០១ដប ទឹកសុីអុីវ ០១ដ មី ០២កញ្ចប់ ត្រីខ ០១កំប៉ុង ថវិការ ១មុឺនរៀល។

No comments:

Post a Comment