នាថ្ងៃពុធ ១កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមេីលសហគមន៍កសិកម្មបន្លែបៃតង ពង្រកងវ៉ា ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងមានភាពសកម្មក្នុងការដាំដុះដំណាំកសិកម្មលើផ្ទៃដីជាង ៤០,៥ ហិកតា ដោយក្នុងនោះ ផ្ទៃដីប្រមាណជា ២៧,៥ ហិកតា សមាជិកសហគមន៍អាចមានលទ្ធភាពធ្វើការដាំដុះពេញមួយឆ្នាំ និងផ្ទៃដីចំនួន ១៣ហិកតា អាចដាំដុះតាមរដូវកាលដែលមានទឹក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

No comments:
Post a Comment