សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ចេញសេចក្តីណែនាំជូនសាខា​កាកបាទក្រហមកម្ពុជា​ទាំង ២៥រាជធានី-ខេត្ត​ យកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតផ្នែកជីវភាព​របស់ប្រជាជនងាយរងគ្រោះ ក្នុងស្ថានភាពដែលកម្ពុជាកំពុងមានជំងឺកូវីដ-១៩ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 8, 2020

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ចេញសេចក្តីណែនាំជូនសាខា​កាកបាទក្រហមកម្ពុជា​ទាំង ២៥រាជធានី-ខេត្ត​ យកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតផ្នែកជីវភាព​របស់ប្រជាជនងាយរងគ្រោះ ក្នុងស្ថានភាពដែលកម្ពុជាកំពុងមានជំងឺកូវីដ-១៩

ថ្ងៃពធ ទី​ ៨​ ខែមេសា​ ឆ្នាំ២០២០​នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចេញសេចក្តីណែនាំជូនដល់សាខា​កាកបាទក្រហមកម្ពុជា​ ទាំង២៥រាជធានី-ខេត្ត​ ដែលសេចក្តីណែនាំនោះមានខ្លឹមសារថា​ «ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹ​ង​ប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខ្ញុំសូមណែនាំ ឯកឧត្តម លោកជំទាវ ប្រធាន​គណៈកម្មា​ធិការ​សាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត សូមមានវិធានការចាត់អនុសាខា​តាម​ស្រុក ក្រុមកាកបាទក្រហមកម្ពុជា​ តាមឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​តាមភូមិ​នីមួយៗយកចិត្តទុកដាក់ ពិនិត្យមើលការខ្វះខាតផ្នែកជីវភាពរបស់ប្រជាជនងាយរងគ្រោះ មាន​ជាអាទិ៍ ជនចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារ​កំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ នៅតាមភូមិ-ឃុំ-ស្រុក ក្នុងរដ្ឋបាលដែនដីរបស់ខ្លួន និងសូមធ្វើការ​ដោះស្រាយ​ឱ្យអស់លទ្ធភាព និងបានឆាប់ជាទីបំផុតផ្គត់ផ្គង់អង្ករ មី ត្រីខ ជូនគ្រួសារខ្វះខាតទាំងនោះឱ្យស្របតាមអនុសាសន៍ របស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «កម្ពុជាពេលនេះ គឺកំពុងបញ្ចេញ​កម្លាំង​ខិត​ខំធ្វើការ ដើម្បីជាផល​ប្រយោជន៍របស់​ប្រជាពលរដ្ឋ​យើង។ កុំទុកឱ្យប្រជាពលរដ្ឋ​ណា​ម្នាក់ស្លាប់ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ»។


No comments:

Post a Comment