នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សជម្រកសត្វព្រៃសំបូរ សហការចុះល្បាតជាមួយក្រុមល្បាតស្ម័គ្រចិត្តបានចុះល្បាតដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ នៅក្នុងការល្បាតនៅភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ក្រុមមន្ត្រីឧទ្យានុរក្សបានប្រទះឃើញករណីកាប់គាស់រុករានទន្ទ្រាន និងបោះបង្គោលហ៊ុំព័ទ្ធដីព្រៃធ្វើកម្មសិទិ្ធ។ ពេលដែលមន្ត្រីឧទ្យានុ និងសហគមន៍ចូលទៅដល់ជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់អស់ បន្សល់ទុកនៅរណាយន្តធុនធំចំនួន០១គ្រឿង កាំបិតផ្គាក់ចំនួន០១ ពូថៅចំនួន ០១ និងសត្វត្រកួតចំនួន០១ក្បាលទំនង់០២គីឡូក្រាម ចំពោះបង្គោលចំនួន៥០០ដើមត្រូវបានមន្ត្រីឧទ្យានុរក្ស និងសហគមន៍ក្រុមល្បាតស្ម័គ្រចិត្តប្រមូលដុតកម្ទេចចោលតែម្តង។ វត្ថុតាងទាំងអស់នេះត្រូវបានយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃសំបូរ ដោយឡែកសត្វត្រកួតចំនួន០១ក្បាលត្រូវបានប្រឡែងចូលព្រៃវិញ ។
Tuesday, April 21, 2020
Home
ពត៌មានថ្មីៗ
មន្ត្រីឧទ្យានុរក្សជម្រកសត្វព្រៃសំបូរប្រទះឃើញករណីកាប់គាស់រុករានទន្ទ្រាន និងបោះបង្គោលហ៊ុំព័ទ្ធដីព្រៃធ្វើកម្មសិទិ្ធ
មន្ត្រីឧទ្យានុរក្សជម្រកសត្វព្រៃសំបូរប្រទះឃើញករណីកាប់គាស់រុករានទន្ទ្រាន និងបោះបង្គោលហ៊ុំព័ទ្ធដីព្រៃធ្វើកម្មសិទិ្ធ
Tags
# ពត៌មានថ្មីៗ
Share This
About Romdoul Post
ពត៌មានថ្មីៗ
Tags:
ពត៌មានថ្មីៗ
Subscribe to:
Post Comments (Atom)
Author Details
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
No comments:
Post a Comment