ឯកឧត្តមរដ្ឋមន្រ្តី វង សូត៖ ដើម្បីសុខភាពរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ យើងត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីត១៩ តាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, April 10, 2020

ឯកឧត្តមរដ្ឋមន្រ្តី វង សូត៖ ដើម្បីសុខភាពរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ យើងត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីត១៩ តាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា

ព្រៃវែង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានគិតគូយ៉ាងខ្លាំងពីផលប្រយោជន៍ប្រទេសជាតិ និងសុខភាពប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសហការដើម្បី សុខភាពខ្លួនឯង គ្រួសារ និងដើម្បីប្រទេសយើងទាំងមូល នោះគឺការរួមគ្នាទប់ស្កាត់ការឆ្លង រីករាល​ដាល​ជំងឺកូវីត១៩ ដែលកំពុងរាតត្បាត នៅទូទាំងពិភពលោក។
Image may contain: 1 person, sitting
ការលើកឡើងរបស់ឯកឧត្តម វង សូត បានធ្វើឡើងខណៈលោកអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋទើបវិលត្រឡប់ពី ប្រទេសថៃ ហើយស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា នេះជាតួនាទីយើងទាំងអស់គ្នា ក្នុងទប់ស្កាត់ជំងឺកូវីត១៩ ដែលពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុងព្រួយបារម្មណ៍ ពីព្រោះជំងឺនេះ មិនទាន់មានថ្នាំព្យាបាលនៅឡើយ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណាកស្រុកមេត្តា យោគយល់ចំពោះវិធានការ មួយចំនួនរបស់រាជរដ្ឋាភិបាល។
Image may contain: one or more people, people sitting and indoor
ជាមួយគ្នានោះ ឯកឧត្តម វង សូត ក៏បានជម្រុញដល់អាជ្ញាធរ ភូមិ/ឃុំ ទាំងត្រូវបន្តយកចិត្តទុកដាក់ថែមទៀតចំពោះ សុខទុក និងតម្រូវការរបស់ពលរដ្ឋ ពិសេសត្រូវចុះដល់ខ្នងផ្ទះ និងសិក្សាថាតើគ្រួសារណាខ្លះដែលមានជីវភាពក្រីក្រ និងងាយ រងគ្រោះពិតប្រាកដដើម្បីក្រុមការងារជួយពួកគាត់បានទាន់វេលា និងចំគោលដៅ។ក្នុងនោះឯកឧត្តម ក៏បានឧបត្ថម្ភ ចំពោះបងប្អូនចំណាក់ស្រុក មកពីថៃដែលស្ម័គ្រចិត្ត មកស្នាក់នៅដាច់ដោយឡែកផងដែរដើម្បី សម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម វង សូត ក៏បានផ្ដល់អំណោយ ម៉ាស៊ីនវាស់កម្ដៅចំនួន២៧ នឹងអាល់កុលចំនួន ២៧ ពីដុង ចំណុះ ៥លីត្រ ជែលលាងដៃ៣កេស ទូរសង្គ្រោះបឋមចំនួន១០ ឱសថសង្គ្រោះបឋមចំនួន ១០ឈុត និងថវិកាចំនួន៥លានរៀល សម្រាប់ទ្រទ្រង់មូលនិធិឃុំ ដើម្បីសម្របសម្រួលក្នុងការបង្ការ និងទប់ស្កាត់ នៅក្នុងមូលដ្ឋាន ជូនដល់ភូមិទាំង២៦ ក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រៅពីនោះ រដ្ឋមន្រ្តី វង សូត ក៏បានផ្ដល់អំណោយជូនដល់ប្រជាពលករ ដែលមានស្រុកកំណើត នៅឃុំជាច ដែលទើបត្រឡប់ពីប្រទេសថៃ ចំនួន២៤ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានសម្ភារៈ ឧបភោគបរិភោគ រួមមាន អង្ករ ៨០០គីឡូក្រាម មីយើង ចំនួន១៥កេស ត្រីខ ចំនួន៣កេស ប្រេងឆា ចំនួន៣កេស ក្រមាចំនួន១០០ ក្រមា និងថវិកាមួយចំនួនទៀតផងដែរ៕
Image may contain: one or more people and people sitting

No comments:

Post a Comment