សៀមរាប៖ ថ្ងៃព្រហស្បតិ៍្ត ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា របស់អង្គភាពច្រកចេញចូលតែមួយប្រចាំត្រីមាសទី១ ឆ្នាំ២០២០ ដឹកនាំដោយ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត និងមានការចូលពី លោកនាយករងរដ្ឋបាល លោកប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីជួរមុខ មន្ត្រីជួរក្រោយ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៣៩នាក់។

លោក ផល សុវណ្ណរិទ្ធ ប្រធានអង្គភាពច្រកចេញចូលតែមួយ បានរាយការណ៍សង្ខេបលេីរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់អង្គភាពច្រកចេញចូលតែមួយ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា របស់អង្គភាពប្រចាំត្រីមាស ឆ្នាំ២០២០ ដើម្បីរកដំណោះស្រាយសម្រាប់អនុវត្ត។
លោកនាយក និងនាយករងរដ្ឋបាល បានមានប្រសាសន៍ការកំណត់ពេលវេលាក្នុងការអនុវត្តការងារ ការគោរពវិជ្ជាជីរៈការងារ, គោរពម៉ោងការងារ និងមានអត្ដចរិតថ្លៃថ្នូរ និងចេះបំលែងបញ្ហាឱ្យជាឱកាស នោះលទ្ធផលបានមកគឺមានការគោរពស្រឡាញ់ ,ការគាំទ្រពីមហាជនដែលមកទទួលសេវា និងកាន់តែមានបទពិសោធន៍ចំណេះដឹងច្រើនក្នុងការអភិវឌ្ឍខ្លួនឯង និងស្ថាប័ន ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗ រួមមាន ៖
១.ពិនិត្យមើលលើវឌ្ឍភាព និងបញ្ហាប្រឈម នៃការអនុវត្តយន្តការច្រកចេញចូលតែមួយ
២.ការពង្រឹងសេវា និងពន្លឿនសេវាឲ្យបានឆាប់រហ័ស
៣.ការងារគ្រប់គ្រងធនធានមនុស្ស និងពង្រឹងសមត្ថភាពមន្ត្រី
៤.ពិភាក្សាទៅលើបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកិច្ចដំណើរការយន្តការ និងរកដំណោះស្រាយសម្រាប់អនុវត្តឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់៕
No comments:
Post a Comment