ដោយមានការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកបានអនុញ្ញាតឲ្យក្រុមការងារមន្រ្តីបច្ចេកទេសរបស់ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ឆ្នាំង ខេត្តកណ្តាល និងក្រុមការងារមន្ទីធនធានទឹក ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងសិក្សាគ្រោងប្លង់ប្រព័ន្ធប្រឡាយមេក្រាំងពន្លៃជាបន្ទាន់ដេីម្បីធ្វេីការជួសជុលស្តារឡេីងវិញនាពេលដ៏ខ្លីខាងមុខនេះ សម្រាប់នាំទឹកស្រោចស្រពលេីផ្ទៃដីស្រូវប្រាំងជាង ១០០០ហិកតា ក្នុងស្រុកពញាឮ ខេត្តកណ្តាល និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕


No comments:
Post a Comment