ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រគល់ជូនពលរដ្ឋក្រីក្រក្នុងស្រុកម៉ាឡៃ ចំនួន២០០គ្រួសារ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 29, 2020

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រគល់ជូនពលរដ្ឋក្រីក្រក្នុងស្រុកម៉ាឡៃ ចំនួន២០០គ្រួសារ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ និង លោកជំទាវ នួម សុភ័ណ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារក្នុងស្រុកម៉ាឡៃ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងបរិវេណវត្តរស្មីសាមគ្គីអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរអង្គភាព ប្រធានក្រុមការងារចុះជួយឃុំអូរសំព័រ និងមន្រ្តីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធនានា។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និង លោកជំទាវ ជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសនៅស្រុកម៉ាឡៃ ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយនៅក្នុងកាលៈទេសៈប្រទេសជាតិកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃជំងឺរាតត្បាត COVID-19 បានរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមការអំពាវនាវ និងណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបរិច្ចាគធនធាន និងសម្ភារផ្ទាល់ខ្លួន ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។
Image may contain: 8 people, people standing and outdoor
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលបង្ករចលាចលសង្គម សម្របសម្រួលចរាចរទំនិញឆ្លងកាត់ បន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល រក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ មិនចេញក្រៅបើមិនចាំបាច់ បន្តអនុវត្តការធ្វើចត្តាឡីស័កពលករដែលមកពីក្រៅប្រទេស និងកម្មករដែលត្រឡប់មកពីស្រុកកំណើតក្នុងកំឡុងពេលចូលឆ្នាំ បន្តព្យាបាថែទាំអ្នកជំងឺកូវីដ១៩ បន្តឧបត្ថម្ភស្បៀង សង្គ្រោះដល់គ្រួសារជនក្រីក្ររងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ បំផុសជំរុញឱ្យធ្វើកសិកម្ម ដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។
Image may contain: 3 people, crowd and outdoor

No comments:

Post a Comment