ព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទី លោកវរសេនីយ៍ឯក គល់ យី ស្នងការរង និងលោកវរសេនីយ៍ឯក ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះចែកជូនភេសជ្ជៈមួយចំនួន ១២៤កេស ក្នុងនោះ ទឹកក្រូច ៦២កេស ទឹកសុទ្ធ ៦២កេស ជូនដល់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ៤០កេស(ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស) និងប៉ុស្តិនគរបាលរដ្ឋបាលទាំង៧ ៨៤កេស(ទឹកក្រូច ៤២កេស ទឹកសុទ្ធ ៤២កេស) ក្នុងមួយប៉ុស្តិ៍ ទទួលបាន ទឹកក្រូច ០៦កេស និងទឹកសុទ្ធ ០៦កេស ព្រមទាំងពាំនាំការសាកសួរសុខទុក និងផ្តាំផ្ញើរការការពារសុខភាពចៀសផុតពីជំងឺឆ្លង ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់មន្រ្តីនគរបាលខណ្ឌងទាំងអស់ផងដែរ ។
ក្នុងនាមអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទទួលបានសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕
No comments:
Post a Comment