ពិនិត្យការងារជួសជុលទំនប់អាងទឹកតំបន់ខេត្តកំពង់ចាម - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 29, 2020

ពិនិត្យការងារជួសជុលទំនប់អាងទឹកតំបន់ខេត្តកំពង់ចាម

ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីជំនាញ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម អភិបាលរងខេត្ត មន្ទីរជំនាញ រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ បានចុះពិនិត្យការងារជួសជុលទំនប់អាងទឹកតំបន់ ស្ថិតនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ប្រភពទឹកទន្លេមេគង្គ។
Image may contain: 2 people, people standing and outdoor
សូមជម្រាបជូនថា ៖ ទំនប់អាងទឹកនេះមានលទ្ធភាពរក្សាទឹកទុកបានចំនួន ១៣លានម៉ែត្រគូប សម្រាប់ធ្វើការស្រោចស្រពជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០ភូមិ ស្មើនិង ៣២១៣គ្រួសារ លើផ្ទៃដី បង្កបង្កើនផលស្រូវរដូវវស្សាចំនួន ៤៩២ហិកតា ស្រូវរដូវប្រាំងចំនួន ១២៥០ហិកតា និងដំណាំរួមផ្សំចំនួន ៤០ហិកតា។

ក្នុងទំហំការងារជួសជុលអាងទឹកទំនប់តំបន់រួមមាន:
១-ជួសជុលទំនប់អាងទឹកតំបន់ប្រវែង ៣៩០០ម៉ែត្រ
២-ជួសជុលសំណង់ទ្វារទឹក (ទ្វារ៤)ចំនួន ០១កន្លែងលើទំនប់អាងទឹកតំបន់
៣-ជួសជុលសំណង់ទ្វារទឹក (ទ្វារ៣)ចំនួន ០២កន្លែងលើទំនប់អាងទឹកតំបន់ ៕
Image may contain: mountain, outdoor and nature

No comments:

Post a Comment