តោះ! មកស្គាល់កេសរកូលព្រៃក្នុងតំបន់ការពារធម្មជាតិ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, April 27, 2020

តោះ! មកស្គាល់កេសរកូលព្រៃក្នុងតំបន់ការពារធម្មជាតិ

ផ្កាកេសរកូល ដែលប្រជាពលរដ្ឋនិយមហៅថាផ្កាអ័រគីដេ ដាក់តាំងលក់នៅតាមហាងលក់ផ្កានានាគឺជាប្រភេទកេសរកូលដែលភាគច្រើនបានមកពីការបង្កាត់។ ប៉ុន្តែតាមការ សិក្សារបស់អ្នកជំនាញផ្នែកជីវៈចម្រុះ ព្រះរាជាណាចក្រកម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសំបូរបែបនូវធនធានធម្មជាតិ និង​ជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ (អ័រគីដេ) ​​អាច​មានប្រមាណជាង៥០០ប្រភេទ ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រផងដែរ។ ក្នុងចំណោម​ប្រភេទ​ទាំង​នោះមាន​តែកេសរកូល​ប្រមាណ ​​៣៦០​ ប្រភេទ​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​អត្តសញ្ញាណ​រួច​។ បច្ចុប្បន្ន កេសរ​កូស​​ព្រៃ កំ​ពុង​ទទួល​រងការ​គំរាម​កំហែងតាមរយៈការជួញដូរ​ក្នុង​រូបភាព​ផ្សេង​ទៅ​បរទេស ជា​ពិសេស​ប្រទេស​ថៃ និងវៀតណាម ប៉ុន្តែមិនទាន់មានការកត់ត្រា និង​ព័ត៌មាន​លម្អិត​ពី​ការ​ជួញដូរនេះនៅឡើយទេ។
Image may contain: plant, flower, outdoor and natureImage may contain: 6 people, people standing and outdoorImage may contain: plant, outdoor and foodImage may contain: plant, outdoor and natureImage may contain: plant, flower, outdoor and natureImage may contain: plant, flower, nature and outdoorImage may contain: flower, plant, nature and outdoorImage may contain: plant, flower, nature and outdoorNo photo description available.Image may contain: plant, flower, outdoor and nature

No comments:

Post a Comment