កងទ័ពកម្ពុជា-ចិនទាំងអស់ដែលធ្វើលំហាត់សមយុទ្ធនាគមាស គ្មានអ្នកឆ្លងជំងឺកូវីដ១៩ទេ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 22, 2020

កងទ័ពកម្ពុជា-ចិនទាំងអស់ដែលធ្វើលំហាត់សមយុទ្ធនាគមាស គ្មានអ្នកឆ្លងជំងឺកូវីដ១៩ទេ

កងទ័ពរំដោះប្រជាជនចិន ដែលមកចូលរួមលំហាត់សមយុទ្ធនាគមាស បានធ្វើដំណើរដល់ប្រទេសចិនចំនួន២០ថ្ងៃហើយ និងបានប្រកាសថា កងទ័ពទាំងអស់ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ គឺពុំមានជំងឺខូវីដ-១៩នោះទេ។ ចំណែកភាគីកងទ័ពកម្ពុជាពិសេសកងកម្លាំងនៃកងពលតូចលេខ៧០ ក៏មិនមានអ្នកណាម្នាក់ឆ្លងវីរុសនេះដែរ ក្នុងពេលធ្វើសមយុទ្ធរួមគ្នា។ ការប្រកាសនេះគឺក្រោយពេលនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ និងធ្វើតេស្តចំនួន៦ថ្ងៃមកហើយ។
Image may contain: 2 people, people standing and outdoor
សូមជម្រាបថា ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នានោះ កងពលតូចលេខ៧០ បានចាត់វិធានការយ៉ាងតឹងរ៉ឹងក្នុងការចេញចូលបរិវេណទីតាំងទាំង២ គឺសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី របស់កងពលតូលលេខ៧០ និងបញ្ជាការដ្ឋានកងពលនៅភ្នំពេញ ពិសេសគឺការបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ដែលថ្នាំមួយចំនួនគឺទទួលបានពីខាងភាគីចិន និងបានអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ក្នុងការបង្ការជំងឺកូវីដ១៩ នេះ។

បើតាមភាគីមិត្តចិនបានបញ្ជាក់ថា លទ្ធផលដែលបង្ហាញអំពីការមិនឆ្លងជំងឺរវាងកង ទ័ពនៃប្រទេសទាំង២នេះ គឺជាជោគជ័យមួយដ៏ធំធេង ពោលគឺមិនត្រឹមតែជោគជ័យលើការហ្វឹកហាត់ជំនាញប្រឆាំងអំពើភេវរកម្មរួមគ្នានោះទេ ប៉ុន្តែក៏ជាជោគជ័យនៃការការពារ និងថែទាំសុខភាពជាមួយគ្នាបានយ៉ាងល្អ ក្នុងនាមជាមិត្តផងដែរ ដោយក្នុងនោះមានកងពលតូចលេខ៧០ ជាអ្នកទទួលធានាការពារការពារក្នុងទីលានសមយុទ្ធនៅសាលាតេជោសែនជុំគិរី និងនៅបញ្ជាការដ្ឋានកងពលនៅភ្នំពេញ។

No comments:

Post a Comment