អភិបាលខេត្តស្វាយរៀងចុះពិនិត្យទីតាំងព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីពង្រឹងការអនុវត្តបទបញ្ជាលេខៈ ០២ ប.ប និងសេចក្ដីសម្រេចលេខៈ​៣៩ ស.ស.រ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, April 11, 2020

អភិបាលខេត្តស្វាយរៀងចុះពិនិត្យទីតាំងព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីពង្រឹងការអនុវត្តបទបញ្ជាលេខៈ ០២ ប.ប និងសេចក្ដីសម្រេចលេខៈ​៣៩ ស.ស.រ

ដើម្បីបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យទីតាំងព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីពង្រឹងការអនុវត្តបទបញ្ជាលេខៈ ០២ ប.ប និងសេចក្ដីសម្រេចលេខៈ​៣៩ ស.ស.រ របស់រដ្ឋាភិបាលកម្ពុជា និងបានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សា ក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។
Image may contain: one or more people, people standing and outdoor

No comments:

Post a Comment