វិធីសាស្ត្រ និងបច្ចេកទេសដាំដំណាំចេកអំបូងលឿង - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, November 27, 2019

វិធីសាស្ត្រ និងបច្ចេកទេសដាំដំណាំចេកអំបូងលឿង

១. ការរៀបចំដី
- ចន្លោះរង ២x២ម៉ែត្រ
- ជីករណ្ដៅ ៨x៨x៣តឹក
- ដាក់ជីគ្រាប់១គីឡូក្រាម ក្នុងមួយរណ្ដៅលាយជាមួយកំទិចស្លឹកឈើនិងលាមកសត្វស្ងួត បន្ទាប់មកក្រាលដីគ្របពីលើ។ 
- យកកូនចេកដែលមានកំពស់៣តឹក ដែលមានដុះស្លឹក៣ធាងសំរាប់ការដាំ។ 
- ដាក់ដាំកូនចេកនៅចន្លោះកណ្ដាលនៃរណ្ដៅរួចលុបដីបំពេញ កូនចេកទាំងអស់ត្រូវដាំបែរទៅទិសតែមួយ(មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល
- ពេលដាំរួចដាក់ចំបើងគ្រប់ជុំវិញចេករួចស្រោចទឹក។
Image may contain: plant, nature and outdoor
២. ការថែទាំ
- ស្រោចទឹកជាប្រចាំនៅពេលដែលមើលឃើញថាស្ងួតយើងអាចជីកដីជំរៅប្រមាណ១.៥តឹកចុះក្រោមថាតើវាស្ងួតឬអត់។
- បាញ់ជីទឹក ១០-១៥ថ្ងៃ ម្ដង។ 
- អាយុបាន៤ខែ ដាក់ជីគ្រាប់ ១គីឡូក្រាម ក្នុងមួយដើម។ 
- ត្រូវជំរះស្មៅឲ្យស្អាតជាប្រចាំ។ 
- អាយុ៥ខែ​ ក្រោយដាំត្រូវយកបង្គោលឬស្សី សម្រាប់ទប់ដើមការពារចេកបាក់នៅពេលវាផ្លែ។
- នៅពេលអាយុ៦ខែ​ ត្រូវជីកកូនវាចេញយកទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យវាដណ្ដើមសារធាតុចិញ្ចឹមពីគ្នា និងជីកុំឲ្យបះពាល់ដល់ដើមរបស់វា។
- ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ដើមនិងផ្លែ។
- យក​ថង់ប្លាស្ទិកច្រកផ្លែចេកដែលកាច់ត្រយ៉ូងរួច រយៈពេល១៥ថ្ងៃ មុនពេលកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារការបំផ្លាញពីសត្វចង្រៃ ដោយទុកចំហរផ្នែខាងចុងនិងខាងក្រោម។
- កាត់ត្រយោងចេកចោលនៅពេលដែលវាចេញផ្លែដែលថ្លោសស្របគ្នាឲ្យលូតលាស់បានល្អ។ 
Image may contain: plant, outdoor and nature
៣. ការប្រមូលផល
- ទុករយៈពេលប្រមាណ១០ខែនឹងអាចប្រមូលផលបាន។
- នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយ ត្រូវកាត់ដើមនោះចោល ដោយទុកកំពស់ប្រមាណ១.៥ម៉ែត្រពីដីកុំឲ្យវាដណ្ដើមសារធាតុចិញ្ចឹមពីដើមដទៃ។
- ការកាត់បែបនេះដើម្បីឲ្យចេកចេញពន្លកថ្មីៗច្រើនបន្ថែមទៀត​ និងអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។
- នៅពេលប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយជីករណ្ដៅផ្សេងពីរណ្ដៅចាស់ ហើយសម្រាប់គល់ចេកនៅរណ្តៅចាស់វារលួយក្លាយជាជីសម្រាប់ជួយកូនចេកដែលដុះថ្មីបានល្អផងដែរ។
Image may contain: plant and outdoor

No comments:

Post a Comment