នៅព្រឹកថៃ្ងពុធ ១កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីវិធានការថែរក្សាទឹកទុក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោកលោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ និងប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ទូទាំងខេត្ត សរុបជិត ១០០នាក់ ៕
No comments:
Post a Comment