មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់លោក លោកស្រីម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម មេត្តាជ្រាបថា៖ កន្លងមក មន្ទីរសង្កេតឃើញថា មានរោងចក្រ សហគ្រាស និងសិប្បកម្មមួយចំនួនបានផលិត និងផ្លុំសំបកដបដែលមានលាយជ័រអេតចាយ(Recycle) និងរោងចក្រ សហគ្រាស និងសិប្បកម្មមួយចំនួនបានកំពុងនឹងប្រើប្រាស់សំបកដប និងសំបកវេចខ្ចប់ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមិនអនុលោមតាមស្តង់ដារកម្ពុជា ដែលធ្វើអោយប៉ះពាល់គុណភាពផលិតផល និងបង្កអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
ដូច្នេះក្នុងគោលបំណងដើម្បីរក្សាអោយបាននូវគុណភាពផលិតផល និងសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ សូមជូនដំណឹងដល់អស់លោក លោកស្រីដែលជាប្រធានរោងចក្រ សហគ្រាស និងសិប្បកម្មដែលបាននឹងកំពុងផលិត ផ្លុំ និងប្រើប្រាស់នូវសំបកដបលាយជ័រ អេតចាយ(Recycle) ត្រូវបញ្ឈប់ជាបន្ទាន់នូវការផលិត និងការប្រើប្រាស់ជាស្ថាពរ។ ក្នុងករណីម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មមិនបានគោរពតាមសេចក្តីជូនដំណឹងខាងលើនេះ នោះមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ នឹងអនុវត្តន៍តាមផ្លូវច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ សិប្បកម្ម និងច្បាប់ស្តង់ដារកម្ពុជា ដោយធ្វើការផាកពិន័យ ឬបិទអាជីវកម្មទាំងស្រុង។
No comments:
Post a Comment