យោងតាមគេហទំព័រព័ត៌មាន The Mirror របស់ចក្រភពអង់គ្លេសបានអោយដឹងថា ក្រុមហង្សក្រហម Liverpool ត្រូវបានជំរុញឱ្យលក់កីឡាករឆ្នើម Mo Salah និងយកលុយនោះទៅចំណាយទិញកីឡាករ ២រូបជំនួសវិញ ក្នុងនោះមាន អាអណ្តើក កីឡាករ Mbappe និងយុវជនវ័យក្មេង របស់ក្រុមជម្រើសជាតិអង់គ្លេស Sancho របស់ក្រុម Dortmund ឬ Kai Harvertz វិញ។
កីឡាករដែលមានដើមកំណើតមកពីប្រទេសអេហ្សីបរូបនេះ បានជួយឱ្យក្រុមហង្សក្រហម បានឈានដល់កម្រិតកំពូល ដោយឈ្នះជើងឯកអឺរ៉ុប UEFA Champion League និង UEFA Super Cup ផងដែរ។ ប៉ុន្តែយ៉ាងណានោះ នេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ បច្ចុប្បន្ន កីឡាករ Salah កំពុងធ្វើបានល្អនិងស៊ុតបញ្ចូលទីជាញឹកញាប់សម្រាប់ក្រុមរបស់គេ នាដើមរដូវកាលនេះ។
No comments:
Post a Comment