សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ នាវិមានសន្តិភាព - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, September 2, 2019

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ នាវិមានសន្តិភាព

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ផ្តោត​លើ​បី​ចំណុច​រួម​មាន៖

១.សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សំណង់។
២.សេចក្ដី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២។
៣.សេចក្ដី​ព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ (អ៊ុនកាក់ ឬUNCAC) ជុំ​ទី​២​នៅ​កម្ពុជា​។
៤.បញ្ហា​ផ្សេងៗ៖
សំណើ​សុំ​ការ​យល់​ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អនុម័ត​យល់​ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ៖
៤.១.កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងរដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្ដីពី​ការ​ចៀស​វាង​ការ​យក​ពន្ធ​ត្រួតគ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល។
៤.២.ពិធី​សារ​ទី២ ស្ដីពី​ការ​កំណត់​ច្រកទ្វារ​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ច​ព្រមព្រៀង​ក្រប​ខណ្ឌ​អាស៊ាន​ស្ដីពី​កិច្ច​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ទំនិញ។
Image may contain: textImage may contain: textImage may contain: text


No comments:

Post a Comment