នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវ ដោយអ៊ុតបេតុងកៅស៊ូ ( AC ) ក្នុងក្រុងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមនាឱកាសនោះផងដែរ ។ សូមបញ្ជាក់ថា៖ការបើកការដ្ឋាននាពេលនេះ គឺជាការពង្រីកគុណភាពផ្លូវដោយជួសជុលរួច អ៊ុតបេតុងកៅស៊ូ (AC) កម្រាស់ ៥សម ដែលមានប្រវែង ៤.៨៥០ម៉ែត្រ ស្មើនឹង ៧២.១៥០ ម៉ែត្រការ៉េ លើផ្លូវចំនួន ០៣ ខ្សែគឺ៖ ១. ផ្លូវព្រះខ័ន (ចាប់ពីកែងផ្លូវជាតិលេខ៩ ដល់កែងផ្លូវលេខ៨) មានប្រវែង ១.៣៤០ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ ដែលមានក្រឡាផ្ទៃសុប ២៤,១២០ ម៉ែត្រការ៉េ ។ ២. ផ្លូវជាតិលេខ ៦២ (ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់ រង្វង់មូលព្រះនរាយ៍) មានប្រវែង ៤៦០ ម៉ែត្រ ទទឺង ១៤ ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុប ៦.៤៤០ ម៉ែត្រការ៉េ ។
៣. ផ្លូវម្លូព្រៃ (ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់ កែងផ្លូវជាតិលេខ៩ សង់ដាកឺយ) មានប្រវែង ៣.០៥០ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ និង ៩ ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុប ៤១.៥៩០ ម៉ែត្រការ៉េ ដែលអនុវត្តដោយកងវិស្វកម្មក្រសួងមហាផ្ទៃ។
No comments:
Post a Comment