ដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២-២៨ ខែសីហា ឆ្នាំ២០១៩ ដំណើរការកំណែបានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ នៅតាមមណ្ឌលកំណែទាំង១០ ក្នុងរាជធានីភ្នំពេញ។
គណៈកម្មការកំណែទាំងអស់ គោរពតាមបទបញ្ញត្តិនៃដំណើរការកំណែបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការកំណែបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីសុខាភិបាល។
ដំណើរការបន្ទាប់ គឺជាដំណើរការបូកស្រង់ពិន្ទុដោយកុំព្យូទ័រ។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។
No comments:
Post a Comment