រថយន្ត​ម៉ាក​SANG YONG ISTANA​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិនប្រុស​ ស្រីចំនួន១៣នាក់ ត្រូវបានក្រឡាប់​ផ្ងារ​ជើង - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, July 22, 2019

រថយន្ត​ម៉ាក​SANG YONG ISTANA​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិនប្រុស​ ស្រីចំនួន១៣នាក់ ត្រូវបានក្រឡាប់​ផ្ងារ​ជើង

សមត្ថកិច្ចស្រុកស្វាយលើ បានឲ្យដឹងថាកាលពីវេលា១២.៤០នាទីថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរា ចរណ៍រថយន្តSANG YONG មួយគ្រឿង ខណ:កំពុងបើកបរដោយល្បឿនលឿនចុះពីភ្នំគូលែន តាមច្រកខាងកើត បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ។ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលែន​ថ្មី​ ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ បណ្ដាលឲ្យស្លាប់ ២នាក់ និងរងរបួសចំនួន១១នាក់ ។
Image may contain: car and outdoor
លោកវរសេនីយ៍ឯក ស៊ុន អេង អធិ ការនគរបាលស្រុកស្វាយលើ បាន​ឲ្យ​ដឹង​ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ​គឺបង្កឡើងដោយខ្លួនឯង ​គឺ​រថយន្ត​ម៉ាក​SANG YONG ISTANA ពាក់​ស្លាក​លេខ សៀមរាប 2A:9016 ពណ៌ ស​ ​បើក​ចុះ​ពី​ភ្នំ​គូលែន​តាម​ច្រក​ខាងកើត ​ក៏​ក្រឡាប់​តែម្ដង ។ លោក​ អធិការ បន្តថា អ្នកបើកបរ​រថយន្ត​ និង​មគ្គទេសក៍ បន្ទាប់ ពីកើតហេតុបាននាំគ្នារត់គេខ្លួនបាត់អស់ ។ លោក​ បន្ថែមទៀតថា អ្នក​រួម​ដំណើរ​ មានចំនួន ១៣នាក់ ហើយបានស្លាប់ ២ នាក់ ប្រុស១នាក់, ស្រី ១នាក់ នៅពេលដឹកសង្គ្រោះមកមន្ទីរពេទ្យបង្អែកខេត្ត និង រងរបួសធ្ងន់ស្រាលចំនួន ១១នាក់ ស្រី ៦នាក់ ។
លោក​ អធិការស្រុកបញ្ជាក់ថា អ្នក​រង​របួស បច្ចុប្បន្ន ​បបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកស្វាយលើ និងបន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ 
លោក​អធិការ បញ្ជាក់បន្ថែមថា ករណី​គ្រោះថ្នាក់​នេះ មូលហេតុ​មកពី​អ្នកបើកបរ​ល្បឿនលឿន​នៅ​លើផ្លូវ​ចុះ​ចំណោទទើបបណ្ដាលឲ្យគ្រោះថ្នាក់ ។ ចំណចំណែករថយន្តគ្រោះថ្នាក់ ត្រត្រូវបានកម្លាំងសម ត្ថកិច្ច អូស​យក​មក​រក្សា​ទុក​នៅ​អធិការ ដ្ឋានស្រុកស្វាយលើ ដើម្បី​រង់ចាំ​ដោះ ស្រាយតាមផ្លូវច្បាប់ ។ សូមជម្រាបជូនថាករណីកើតហេតុដូចគ្នានេះ ធ្លាប់បានកើត ឡើងម្ដងរួចមកហើយនៅចំណុចនោះកាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៩ កន្លងមកនេះ ដោយរថយន្ត ម៉ាក HYUNDAI COUNT ដឹកភ្ញៀវទេសចរខ្មែរក្មេងចាស់ប្រុសស្រី ចំនួន២៨នាក់ ហើយក៏បានបង្កឲ្យរបួសធ្ងន់ស្រាលចំនួន១២នាក់ផងដែរ ។ 

No comments:

Post a Comment