ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យមណ្ឌលប្រឡង និងប្រជុំណែនាំសាលាគោលដៅ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ខាងមុខ ដើម្បីធានាបានមណ្ឌលប្រឡងទាំងអស់ ត្រូវបានរៀបចំ ទាំងបរិស្ថានក្នុងសាលា បន្ទប់ប្រឡង តុ កៅអី ក្ដារខៀន ទ្វាបង្អួច បន្ទប់ទឹក កន្លែងផ្ញើកង់ម៉ូតូ និងសុវត្ថិភាពអាគារ អាចប្រើប្រាស់បានសម្រាប់ថ្ងៃប្រឡង។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ខាងមុខនេះ មានបេក្ខជនដាក់ពាក្យសរុប ១១៩ ២១៧នាក់ ស្រី ៦១ ០៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៤៥ ៤១៤នាក់ ស្រី២៥ ៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៧៣ ៨០៣នាក់ ស្រី៣៥ ៥៣៨នាក់ សំណើមណ្ឌលប្រឡង ២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល និងសំណើបន្ទប់ប្រឡងចំនួន៤ ៨០៩បន្ទប់៕
No comments:
Post a Comment