គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅទស្សនកិច្ចនៅខេត្ត Hubei នៃសាធារណៈរដ្ឋប្រជាមានិតចិន - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 21, 2018

គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅទស្សនកិច្ចនៅខេត្ត Hubei នៃសាធារណៈរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកប្រធានក្រុមហ៊ុន HUBEI LAKER GROUP និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១៤កើត​ ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទៅទស្សនកិច្ច នៅខេត្ត Hubei នៃសាធារណៈរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃទស្សនកិច្ចនេះគឺ ដើម្បីពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish) ដូចជាការបង្កាត់ពូជ បច្ចេកទេសនៃការចិញ្ចឹមបែបធម្មជាតិ ការប្រមូលផល និងការកែច្នៃជាផលិតផលសម្រេច។ គួរបញ្ជាក់ថា នេះជាការធ្វើពិពិធកម្មកសិកម្មថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារតាមជនបទ ជាពិសេសកសិករខ្នាតតូច ដែលពុំមានលទ្ធភាពពង្រីកផ្ទៃដីបន្ថែម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវការវិនិយោគដ៏សំខាន់មួយដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ បង្កើនឱកាសការងារ និងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែសំបូរបែបផងដែរ។

No comments:

Post a Comment