ស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង អមដំណើរដោយមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ស្ពាន និងតបណ្តាញ អគ្គីសនី ក្នុងឃុំ នៅតាមដងទន្លេមេគង្គ ក្នុងស្រុកថាឡាបរិវ៉ាត់ មាន ៣ ឃុំ គឺ ឃុំថាឡាបរិវ៉ាត់ ឃុំ អូររៃ ឃុំកាំង ចាម និងស្រុក សៀមបូក មាន ១ ឃុំ គឺ ឃុំ សៀម បូក នៅត្រើយខាងលិចនៃទន្លេមេគង្គ នៃ ខេត្តស្ទឹងត្រែង ។ តាមការបញ្ជាក់ របស់លោកអភិបាលស្រុក ថាឡាបរិវ៉ាត់ ផ្លូវដែលកំពុង ស្ថាបនា មានប្រវែង ៤៩៧០០ ម៉ែត្រ និងមានស្ពាន ចំនួន ១៤ លូកាត់ទទឹងជាង ២០ កន្លែង ។ បច្ចុប្បន្ន បានស្ថាបនាស្ពាន ដែកបេឡេ ចំនួន ២ និងស្ពានឈើមួយចំនួន និងបានបោះបង្កូល តបណ្តាញអគ្គីសនី ។ ក្នុងឱកាសចុះពិនិត្យការដ្ឋាន ផ្លូវ ស្ពាន បណ្តាញអគ្គីសនី ឯកឧត្តម អភិបាល ខេត្ត បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ ក្នុងភូមិ ឃុំ ដែលកំពុងស្ថាបនា ផ្លូវ ស្ពាន និងតបណ្តាញអគ្គីសនី ។ និងជូនថវិកា ក្នុងម្នាក់ៗ ២០០០០៛ ផងដែរ ។
Monday, December 24, 2018
Home
ពត៌មានថ្មីៗ
អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែងអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ស្ពាន និងតបណ្តាញ អគ្គីសនី ក្នុងឃុំ នៅតាមដងទន្លេមេគង្គ ក្នុងស្រុកថាឡាបរិវ៉ាត់
អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែងអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ស្ពាន និងតបណ្តាញ អគ្គីសនី ក្នុងឃុំ នៅតាមដងទន្លេមេគង្គ ក្នុងស្រុកថាឡាបរិវ៉ាត់
Subscribe to:
Post Comments (Atom)
Author Details
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
No comments:
Post a Comment