ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, December 24, 2018

ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩

ភ្នំពេញ៖  នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ នេះមានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៨ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា សមាគមកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា៕Image may contain: 1 personImage may contain: 5 people, crowd

No comments:

Post a Comment