រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមចុះផ្ទាល់ដើម្បីធ្វើការរួមប្រជុំពីសំណាក់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំដើម្បីបានយល់ជ្រួតជ្រាប និងបន្តមានវិធានការ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមចុះផ្ទាល់ដើម្បីធ្វើការរួមប្រជុំពីសំណាក់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំដើម្បីបានយល់ជ្រួតជ្រាប និងបន្តមានវិធានការ

បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ដោយលោកបានក្រើនរំលឹកពាក់ព័ន្ធនឹងការងារបង្កបង្កើនផល ពិសេសការធ្វើដើមរដូវ ដោយត្រូវធ្វើការដាំដុះចេះគិតគូរដល់លទ្ធភាពប្រភព និងសក្តានុពលទឹក ព្រោះស្ថានភាពមានការប្រែប្រួលខ្លាំង ។ ទន្ទឹមនោះ ជាប្រចាំឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលមានការបែងចែកមុខព្រួញតាមបណ្តាខេត្ត-រាជធានី បានចុះផ្ទាល់ដើម្បីធ្វើការរួមប្រជុំពីសំណាក់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ កន្លែងខ្លះរហូតដល់ប្រធានសហគមន៍ ដើម្បីបានយល់ជ្រួតជ្រាប និងបន្តមានវិធានការ ។ តែទោះបីយ៉ាងនេះក្តី ជាក់ស្តែងមានបណ្តាខេត្តមួយចំនួន បាន និងកំពុងអនុវត្តលើលពីលទ្ធភាព និងផែនការដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ជាក់ស្តែង ៖Image may contain: 6 people, people standing and outdoor
- ខេត្តបន្ទាយមានជ័យ ធ្វើដល់ទៅ ៤៦.៩០០ ហិកតា លើផែនការ ២២.០០០ ហិកតា ត្រូវជា ២១៤% នៃផែនការ
- ខេត្តបាត់ដំបង ធ្វើដល់ទៅ ៤២​.២១៣ ហិកតា លើផែនការ ៣៣.០០០ ហិកតា ត្រូវជា ១២៧%
- ខេត្តកំពង់ធំ ធ្វើដល់ទៅ ៤៥.៩៧៣ ហិកតា លើផែនការ ៤០.០០០ ហិកតា ត្រូវជា ១១៤% 
- ខេត្តពោធិ៍សាត់ ធ្វើដល់ទៅ ១១.១៨២ ហិកតា លើផែនការ ៩.០០០ ហិកតា ត្រូវជា ១២៤% ។

ជាសំណូមពររបស់ក្រសួង សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំបន្តជួយមានវិធានការ ធ្វើយ៉ាងណាជៀសវាងឲ្យបាននូវស្ថានភាពដ៏អាក្រក់ ដែលកម្ពុជាយើងបានជួបប្រទះកាលពីចុងឆ្នាំ ២០១៥ ចូល ២០១៦ ៕Image may contain: 2 people, people standing, child, tree, table and outdoorImage may contain: one or more people, people standing, tree, sky, plant, grass, outdoor and nature

No comments:

Post a Comment