ទីក្រុងបាងកក ត្រូវបានប្រកាសអាសន្នរឿងខ្យល់កខ្វក់ដែលអាចប៉ះពាល់សុខភាពយ៉ាងខ្លាំង - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

ទីក្រុងបាងកក ត្រូវបានប្រកាសអាសន្នរឿងខ្យល់កខ្វក់ដែលអាចប៉ះពាល់សុខភាពយ៉ាងខ្លាំង

ប្រទេសថៃ៖ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ទី ២០ ធ្នូ ២០១៨ មកទល់នឹងថ្ងៃសៅរ៍នេះ ទីក្រុងបាងកក ត្រូវបានប្រកាសអាសន្នរឿងខ្យល់កខ្វក់ដែលអាចប៉ះពាល់សុខភាពយ៉ាងខ្លាំងអាស្រ័យដោយកំទេចធូលីតូចជាង ២,៥ មីក្រូម៉ែត្រដ៏ច្រើនក្នុងអាកាស ហើយដែលស្បៃមុខធម្មតាមិនអាចការពារបាន លើកលែងតែរបាំងការពារមុខប្រភេទ KN95 ។ កំទេចតូចៗទាំងនេះ ងាយនឹងចូលទៅថ្ពក់ជាប់នឹងសួតដែលនឹងបង្កជាបញ្ហាសុខភាពនៅអនាគត ។ ការវាស់គុណភាពខ្យល់ នៅក្នុងក្រុងបាងកក កន្លងមក បានបង្ហាញអោយឃើញថា ក្នុងខ្យល់មួយម៉ែត្រគូប មានកំទេចតូចៗទាំងនេះ ពី ៦៥ ទៅ ១០៣ មីក្រូក្រាម (ស្តង់ដាទទួលបានគឺត្រឹម ៥០ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប ) ។ ធនាគារពិភពលោក បានប៉ាន់ស្មានថានៅឆ្នាំ ២០១៣ ប្រជាជនថៃដែលស្លាប់ដោយការបំពុលបរិស្ថានមានចំនួន ៤៩ ០០០ នាក់ ( នៅឆ្នាំ១៩៩០ មានស្លាប់ ៣១ ០០០ នាក់) ។

No comments:

Post a Comment